ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចិនដីគោករកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៤៨នាក់ ប៉ុន្តែសុទ្ធតែជាករណីនាំចូលទាំងអស់

    BY autoadmin March 31, 2020
    ចិនដីគោករកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៤៨នាក់ ប៉ុន្តែសុទ្ធតែជាករណីនាំចូលទាំងអស់

    ប្រទេសចិនដីគោកបានរាយការណ៍កាលនាថ្ងៃអង្គារ ទី៣១ ខែមីនាថា មានការកើនឡើងនូវករណីអ្នកឆ្លង COVID-19 ក្រោយមានការថយចុះរយៈពេល ៤ថ្ងៃចុងក្រោយនេះ ថ្ងៃដោយសារតែការឆ្លងមេរោគគឺពាក់ព័ន្ធនឹងអ្នកដំណើរដែលធ្វើដំណើរមកពីបរទេស។ គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនដីគោកមានករណីថ្មីចំនួន ៤៨ កាលពីថ្ងៃច័ន្ទ ពោលគឺជាកើនឡើងមួយផងដែរ បើប្រៀបនឹងចំនួន ៣១ករណី កាលពីថ្ងៃមុនៗ។

    ករណីទាំង ៤៨ ជាករណីនាំចូល ដែលនាំឱ្យចំនួនករណីនាំចូលក្នុងប្រទេសចិនកើនដល់ ៧៧១នាក់ គិតត្រឹមថ្ងៃច័ន្ទ។ យោងតាមគណៈកម្មាធិការសុខភាពជាតិបានឱ្យដឹងថា មិនមានករណីថ្មីនៃការឆ្លងមេរោគក្នុងតំបន់នៅថ្ងៃច័ន្ទនេះទេ។ ប្រទេសចិនបានកាត់បន្ថយជើងហោះហើរអន្តរជាតិយ៉ាងច្រើនចាប់ពីថ្ងៃអាទិត្យ សម្រាប់រយៈពេលមិនកំណត់មួយ បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមបដិសេធការចូលមកជនបរទេសស្ទើរតែទាំងអស់កាលពីប៉ុន្មានថ្ងៃមុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: