កូវីដ-១៩

ប៉ូលិសថៃចំនួន ២៧ នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩

BY
autoadmin
March 31, 2020

ថៃ៖ សារព័ត៌មានអេឡិចត្រូនិច Bangkokpost បានរាយការណ៍ថា មានប៉ូលិសថៃចំនួន ២៧ នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។ ប្រភពខាងលើបានបន្តថា ​ក្នុងចំណោមប៉ូលិសទាំង ២៧ នាក់នោះ មានប៉ូលិសមួយក្រុមទើបត្រលប់មកពីទស្សនៈកិច្ចនៅក្នុងប្រទេសអេស្ប៉ាញ និងប៉ូលិសមួយក្រុមទៀតមានប្រវត្តិធ្លាប់ទៅទស្សនាកីឡាប្រដាល់នៅសង្វៀន Lumpinee និងតំបន់កំសាន្ត Thong Lor ដែលតំបន់ទាំងពីរនេះគឺជាកន្លែងផ្ដើមរាតត្បាតមេរោគកូវីដ១៩ ខ្លាំងនៅក្នុងប្រទេសថៃ។

ក្នុងចំណោមប៉ូលិសទាំង ២៧ រូននោះ មានទាំងអនុប្រធានប៉ូលិសចរាចរណ៍ប្រចាំនៅក្នុងស្រុក Taling Chan ម្នាក់ផងដែរ ដែលរូបគាត់គ្មានប្រវត្តិទៅទីណា ឬប៉ះពាល់ជាមួយជនរងគ្រោះទាល់តែសោះ។ ក្រោយការរកឃើញខាងលើនេះ មានមនុស្សដែលពាក់ព័ន្ធជាមួយនឹងជនរងគ្រោះចំនួន ៣២៦ នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ១៤ ថ្ងៃផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១ ៥២៤ ករណី និងស្លាប់ចំនួន ៩ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ bangkokpost

Share This Post: