ព័ត៌មានជាតិ
ឃាត់ខ្លួនអ្នកលក់ឧបករណ៍ធ្វើតេស្តកូវីដ១៩ តាមអនឡាញចំនួន៦នាក់ទៀត យកមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ផុសលក់
BY Khmernote Media
March 31, 2020
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គមហ្វេសបុក ដែលសមត្ថកិច្ចតាមបណ្តាខណ្ឌបានធ្វេីការឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំបទល្មេីសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ យកមកធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់ផុសលក់ផលិតផលទាំងឡាយណាដែលច្បាប់ហាមឃាត់ ។

មនុស្សទាំង៦នាក់ បានសារភាពកំហុសដែលខ្លួនបានធ្វេីផ្ទុយពីច្បាប់ហាមឃាត់ និងសន្យាមិនផុសលក់ផលិតផលអ្វីដែលច្បាប់ហាមឃាត់ទៀតឡេីយ ជាពិសេសគ្រាន់តែយករូបក្នុងអិនធឺណិតមកផុស ជាក់ស្តែងមិនទាន់មានផលិតផលលក់នៅឡេីយទេ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ