ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ភូមារាយការណ៍ពីករណីស្លាប់ដំបូងនៃអ្នកឆ្លង កូវីដ-១៩ ខណៈរំពឹងថានឹងមានការឆ្លងរាលដាលបន្ថែមទៀត

    BY autoadmin March 31, 2020
    ភូមារាយការណ៍ពីករណីស្លាប់ដំបូងនៃអ្នកឆ្លង កូវីដ-១៩ ខណៈរំពឹងថានឹងមានការឆ្លងរាលដាលបន្ថែមទៀត

    អ្នកនាំពាក្យរដ្ឋាភិបាលភូមាបាននិយាយថា ប្រទេសខ្លួនមានករណីស្លាប់ដំបូងនៃអ្នកឆ្លងវិរុស COVID-19 នៅថ្ងៃអង្គារនេះ។ អ្នកស្លាប់ជាបុរសអាយុ ៦៩ឆ្នាំ ដែលមានជំងឺមហារីកជាប់ខ្លួនស្រាប់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ នៅក្នុងរដ្ឋធានីពាណិជ្ជកម្មយ៉ាងហ្គោន។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គាត់បានស្វែងរកការព្យាបាលនៅប្រទេសអូស្រ្តាលី ហើយបានឈប់នៅប្រទេសសឹង្ហបូរី មុនពេលដែលបានមកដល់ប្រទេសកំណើតវិញ។

    វេជ្ជបណ្ឌិត Khin Khin Gyi អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖«អ្នកជំងឺបានទទួលមរណភាពនៅម៉ោង ៧ និង ២៥ នាទីព្រឹក»។ ជម្រាបដែរថា ភូមាបានបញ្ជាក់ពីករណី COVID-19 ចំនួន ១៤ករណី ដែលភាគច្រើនកើតលើមនុស្សដែលបានធ្វើដំណើរទៅបរទេស។ ប៉ុន្តែក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យបានព្រមានថា ប្រទេសនេះមានហានិភ័យខ្ពស់នៃការផ្ទុះឡើងខ្លាំង បន្ទាប់ពីជនចំណាកស្រុករាប់ពាន់នាក់ដែលធ្វើការនៅក្នុងប្រទេសថៃ កំពុងសម្រុកត្រឡប់មកផ្ទះវិញមុនពេលព្រំដែនបិទទ្វារ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: