Asus Zenfone Max Pro M1 បំពាក់ដោយបន្ទះឈីប Snapdragon 636 ជាមួយនឹងថាមពលថ្ម 5000 mAh
- April 24, 2018
ក្រុមហ៊ុន Asus កំពុងផលិតទូរសព័្ទម៉ូដែលថ្មីរបស់ខ្លួនគឺ Zenfone Max Pro M1។ វាត្រូវបានរចនាឡើងជាមួយអេក្រង់ទំហំ 6 អ៊ីញនិងថាមពលថ្ម 5000mAh ។ Zenfone Max Pro M1 មានកាមេរ៉ាពីរនៅខាងក្រោយនិងបំពាក់ដោយបន្ទះឈីប Snapdragon 636 និងមានទំហំ RAM 3GB, 4GB និង 6GB ។
Asus Zenfone Max Pro M1 មានកាមេរ៉ាខាងក្រោយ 13MP+5MP និងកាមេរ៉ាខាងមុខ 8MP ដែលនឹងត្រូវមាននៅក្នុងម៉ូដែលទំហំRAM 3GB និង 4GB ។ រីឯម៉ូដែលទំហំRAM 6GB និងមានកាមេរ៉ាខាងមុខ 16MP+5MP និងកាមេរ៉ាខាងមុខ 16MP ។
គួរឱ្យចាប់អារម្មណ៍ Asus បានលះបង់នូវប្រព័ន្ធប្រតិបត្តិការ ZenUI របស់ខ្លួនចោលនឹងចាប់យកប្រព័ន្ធប្រតិបត្តិការ Android 8.1 វិញនិងសន្យាថានិងមានការUpdate មុខងារថ្មីៗយ៉ាងហោចណាស់ពីរបន្ថែមទៀត។

ចំពោះថាមពលថ្ម 5000mAh នៅក្នុងម៉ូដែលថ្មី Zenfone Max Pro M1 វានឹងភ្ជាប់មកជាមួយការសាកថ្មរហ័សដែលអនុញ្ញាតឱ្យអ្នកសាកវាពេញក្នុងរយៈពេលត្រឹមតែ 2 ម៉ោងកន្លះប៉ុណ្ណោះ។ អ្នកប្រើប្រាស់ Asus Zenfone Max Pro M1 នឹងអាចប្រើស៊ីមពីរហើយអាចបន្ថែមអង្គផ្ទុកទិន្ន័យថែមពីលើទៀត។
Asus Zenfone Max Pro M1 នឹងក្លាយជា Flipkart ផ្តាច់មុខហើយនឹងមានការដាក់លក់ដំបូងរបស់ខ្លួននៅថ្ងៃទី 3 ខែឧសភានេះ។ តម្លៃម៉ូដែលមានទំហំRAM 3GB / 32GB មានតម្លៃ 11,000 អ៊ឺរ៉ូ (135 ផោន) ម៉ូដែលទំហំRAM 4GB / 64GB មានតម្លៃ INR 13,000 (160 អឺរ៉ូ) និងទំហំRAM 6GB / 64GB មានតម្លៃ INR 15,000 (185 អឺរ៉ូ) ។
ប្រភព៖ GSM
ប៊ុនហួរ
- Share This Post:






