ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ល្អណាស់! ជាលើកដំបូងថ្ងៃនេះ កម្ពុជាមិនមានអ្នកវិជ្ជមានកូវីដ១៩ឡើយ

    BY Khmernote Media April 1, 2020
    ល្អណាស់! ជាលើកដំបូងថ្ងៃនេះ កម្ពុជាមិនមានអ្នកវិជ្ជមានកូវីដ១៩ឡើយ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាល រកឃើញថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីឡើយ ដែលចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០៩ករណីដដែល។

    គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay