ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផឹកសុីចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំង តាំងពីព្រឹករហូតដល់យប់ ជារៀងរាល់ថ្ងៃ នៅទួលសង្កែ២ អ្នកជិតខាងទ្រាំមិនបាន ប្តឹងសមត្ថកិច្ច

    BY Khmernote Media April 1, 2020
    ផឹកសុីចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំង តាំងពីព្រឹករហូតដល់យប់ ជារៀងរាល់ថ្ងៃ នៅទួលសង្កែ២ អ្នកជិតខាងទ្រាំមិនបាន ប្តឹងសមត្ថកិច្ច

    ភ្នំពេញ៖ គ្រប់គ្នាគេកំពុងបារម្ភរឿង កូវីដ ១៩ ដែលផ្អាកការហូបចុកជុំគ្នាមិត្តភក្តិ រក្សាជំលាតពេលនៅជិតគ្នា តែផ្ទះនេះវិញត្រូវអ្នកជិតខាងប្តឹងទៅផេកស្នងការថា ផឹកសុីចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំង តាំងពីព្រឹករហូតដល់យប់ ជារៀងរាល់ថ្ងៃ ហើយគាត់មិនអាចសំរាកបាន។ យោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញបានសរសេររៀបរាប់ឲ្យដឹងថា៖

    “សូមចូលរួមគោរពសិទ្ធិអ្នកជិតខាងខ្លះផង គាត់ចាស់ គាត់មានកូនតូចៗ គាត់ហត់ត្រូវការស្ងៀមស្ងាត់ដេីម្បីសម្រាក ។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ២ ខណ្ឌឬស្សីកែវ បានចុះដល់គោលដៅភ្លាមៗក្រោយពីទទួលបានខំមិនពីប្រជាពលរដ្ឋ ដែលផ្តល់ដោយក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីផឹកសុីចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំង តាំងពីព្រឹករហូតដល់យប់ ជារៀងរាល់ថ្ងៃ ដោយបានធ្វេីការណែនាំ អប់រំ និងឲ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពរំខានដល់អ្នកជិតខាង៕”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay