កូវីដ-១៩

អបអរសាទរ! ជំងឺកូវីដ១៩ ចំនួន០៩នាក់ទៀតបានជាសះស្បើយ សរុបឡើងដល់៣៤នាក់ហើយ

BY
Khmernote Media
April 2, 2020

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ដែលជាបុរសជនជាតិខ្មែរ នៅខេត្តព្រះសីហនុ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១០ករណី។

ក្នុងនោះផងដែរ ក្រុមគ្រូពេទ្យកម្ពុជាក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយបន្ថែមចំនួន០៩នាក់ផងដែរ ដែលធ្វើឲ្យចំនួនសរុបអ្នកជាសះស្បើយកើនដល់៣៤នាក់។ ក្នុងចំណោមអ្នកជាសះស្បើយទាំង០៩នាក់ថ្មីនោះ មានជនជាតិខ្មែរ០១នាក់នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក០១នាក់នៅរាជធានីភ្នំពេញ និងជនជាតិបារាំង០៧នាក់ នៅខេត្តព្រះសីហនុ។ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលបានថយចុះមកនៅសរុបចំនួន៧៦នាក់ (ស្ត្រី ២៣នាក់ និង បុរស ៥៣នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

Share This Post: