ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រី២រូប ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

    BY Khmernote Media April 2, 2020
    រដ្ឋមន្ត្រី២រូប ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

    ដោយសារតែស្ថានភាពនៃការវិវត្តន៍របស់ជំងឺកូវីដ១៩ នៅកម្ពុជានៅតែមិនទាន់មានបង្ហាញសញ្ញាណថមថយ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនរបស់សម្តេចចំនួន០៧ខែ ដោយរាប់តាំងពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ដើម្បីជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

    នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះផងដែរ យើងសង្កេតឃើញមានរដ្ឋមន្ត្រីចំនួន២រូបបានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ក្នុងនោះរួមមាន៖

    ទី១- ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបរិច្ចាគប្រាក់បៀវត្សចំនួន០៧ខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

    ទី២- ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបរិច្ចាគប្រាក់បៀវត្សចំនួន៦ខែ ដោយគិតចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay