ព័ត៌មានជាតិ
អបអរសាទរ! បុរសជនជាតិខ្មែរម្នាក់ ដែលជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ
BY Khmernote Media
April 2, 2020
យោងតាមការបញ្ជាក់ពី យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា បុរសជនជាតិខ្មែរម្នាក់ទៀតរស់នៅក្នុងក្រុងសៀមរាប ដែលទើបជាសះស្បើយ ពីជំងឺកូវីដ បន្ទាប់ពីបានសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានក្រុមគ្រូពេទ្យ អនុញាត អោយចេញពីមន្ទីពេទ្យហើយ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ផងដែរថា បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានលំនៅនៅខេត្តសៀមរាប ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប៕

អត្ថបទ៖ សេម