ព័ត៌មានជាតិ
គួរឲ្យគោរពមែន! លោកជំទាវ ឱ វណ្ណឌីន ខំប្រឹងធ្វើការមិនខ្លាចនឿយហត់ហើយ ថែមទាំងបរិច្ចាគប្រាក់បៀវត្ស៩០ម៉ឺនរៀលក្នុងមួយខែ ចំនួន០៥ខែជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទៀត
BY Khmernote Media
April 3, 2020
នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានសម្រេចបរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនរបស់លោកជំទាវ ចំនួន ៩០០,០០០រៀលក្នុង១ខែ ចំនួន០៥ខែ គិតចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០ ជូនគណៈ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបរិច្ចាកប្រាក់បៀវត្សចំនួន០៧ខែ ដោយរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ ២០២០ ដើម្បីជូនគណៈ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទ៖ សេម