ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    តួលេខអ្នកឆ្លងកូវីដ១៩ នៅបារាំងកើនលើសពី ៨២,០០០ ករណី ដែលច្រើនជាងប្រទេសចិនទៅទៀត

    BY autoadmin April 4, 2020
    តួលេខអ្នកឆ្លងកូវីដ១៩ នៅបារាំងកើនលើសពី ៨២,០០០ ករណី ដែលច្រើនជាងប្រទេសចិនទៅទៀត

    លោក Jerome Salomon ប្រធានក្រសួងសុខាភិបាលបារាំងបាននិយាយនៅឯសន្និសីទកាសែតប្រចាំថ្ងៃថា ចំនួនករណីឆ្លងវីរុស COVID-19 ក្នុងមន្ទីរពេទ្យថ្មីបានកើនឡើង ៥,២៣៣ ឬ ៩% ដែលនាំឱ្យចំនួនសរុបកើនដល់ ៦៤,៣៣៨ គិតត្រឹមថ្ងៃសុក្រ។ ក្នុងនោះមានករណីដែលត្រូវអះអាងឬសង្ស័យ សរុបចំនួន ១៧,៨២៧នាក់ ចេញពីមណ្ឌលថែទាំ បើប្រៀបធៀបទៅនឹង ១៤,៦៣៨ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលទិន្នន័យកន្លែងថែទាំត្រូវបានគេរាយការណ៍ដំបូង។

    ដោយរាប់បញ្ចូលទាំងទិន្នន័យពីមណ្ឌលថែទាំនេះ ប្រទេសបារាំងឥឡូវនេះមានករណីដែលត្រូវបានបញ្ជាក់ ឬសង្ស័យសរុប ៨២,១៦៥ករណី។ បារាំងបានចូលរួមជាមួយសហរដ្ឋអាមេរិក អេស្បាញ អ៉ីតាលី និងអាឡឺម៉ង់ ជាប្រទេសដែលឥឡូវមានករណីលើសពីប្រទេសចិន ដែលមានការផ្ទុះឡើងដំបូងទៅទៀត។ ទោះមិនរាប់បញ្ជូលទាំងការស្លាប់នៅតាមមណ្ឌលថែទាំ បារាំងនៅតែមានតួលេខពីការស្លាប់ខ្ពស់ផងដែរ។ បារាំងបានកត់ត្រាការស្លាប់ខ្ពស់បំផុតរបស់ខ្លួនគឺ ៥៨៨នាក់ ក្នុងមួយថ្ងៃ ដែលកើនឡើង ១៣% នាំឱ្យករណីស្លាប់សរុបគឺ ៥,០៩១នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: