ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លូនចូលទៅចាប់ទាតាមប្រហោងលូ ចូលទៅបាត់ឈឹង ម្នាក់ទៀតចូលទៅតាមរកមើល ចូលទៅបាត់ទៀត ចុងក្រោយស្លាប់ទាំង២នាក់

    BY Khmernote Media April 5, 2020
    លូនចូលទៅចាប់ទាតាមប្រហោងលូ ចូលទៅបាត់ឈឹង ម្នាក់ទៀតចូលទៅតាមរកមើល ចូលទៅបាត់ទៀត ចុងក្រោយស្លាប់ទាំង២នាក់

    រាជធានីភ្នំពេញ៖ បុរសម្នាក់លូនចូលទៅតាមចាប់ទា ដែលនៅក្នុងប្រហោងលូ តែចូលទៅបាត់ឈឹង មិនឃើញចេញមកវិញ ទើបម្នាក់ទៀតចូលទៅតាមរកមើល តែចូលទៅបាត់ទាំងពីរនាក់ មិនឃើញចេញមកវិញ ធ្វើឲ្យប្រពន្ធផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ នៅឆ្ងាយពីទីប្រជុំជនបន្តិច ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាម៉ោងជាងជិត៥ល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ។

    បន្ទាប់ពីដឹងដំណឹងនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៃខណ្ឌសែនសុខ បានចុះទៅដល់ ហើយកប្រើគ្រឿងចក្រ មកជួយកាយលូនោះរកមើលទំរាំឃើញ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឡើងមួយភូមិជួយគ្នា តាមអ្វីដែលអាចជួយបាន ។

    យោងតាមសេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅវាលស្រែមួយកន្លែង នៅម្តុំផ្លូវរទេះភ្លើង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង២ មានកម្មករសំណង់ម្នាក់ ពេលកំពុងអង្គុយសម្រាកពីការងារ ក៏ឃើញសត្វទារត់ចូលក្នុងលូ ហើយចូលទៅតាមចាប់យកឲ្យម្ចាស់គេ។ បុរសរូបនោះ បានចាប់សត្វទាចំនួន៥ក្បាល ក៏បន្តចូលតាមរកសត្វទាបន្តទៀត ប៉ុន្តែបាត់ខ្លួនមិនឃើញចេញមកវិញ។

    បន្ទាប់មក ដោយសារបាត់ខ្លួនមិនឃើញចេញមកនោះ មានបុរសម្នាក់ទៀត ដែលជាកម្មករសំណង់ដូចគ្នាចូលតាមរក ហើយក៏បណ្តាលឲ្យបាត់ខ្លួនទាំងពីរនាក់ រហូតដល់ម៉ោងប្រមាណជាង៦ល្ងាចនេះ ពួកគេបានបាត់ជីវិតហើយ។

    បើតាមសេចក្តីរាយការណ៍ លូនោះមានបណ្តោយប្រហែលជា១០០ម៉ែត្រ ហើយមិនសូវមានខ្យល់ចេញចូលនោះទេ ណាមួយក្លិនស្អុយទៀត ។ ទោះយ៉ាងណា អត្តសញ្ញាណនៃសាកសព មិនទាន់ត្រូវបានកំណត់ឡើយ ដោយសាររង់ចាំការធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញសិន ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay