ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សម្តេចតេជោ ណែនាំឲ្យរដ្ឋមន្រ្តីសុខាភិបាល ពិភាក្សាខាងបច្ចេកទេសណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ព្រោះយើងមិនអាចបិទកន្លែងកាត់សក់បានទេ

    BY Khmernote Media April 5, 2020
    សម្តេចតេជោ ណែនាំឲ្យរដ្ឋមន្រ្តីសុខាភិបាល ពិភាក្សាខាងបច្ចេកទេសណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ព្រោះយើងមិនអាចបិទកន្លែងកាត់សក់បានទេ

    យោងតាមផេកផ្លូវក្ាររបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ដោយត្រូវពិភាក្សាខាងបច្ចេកទេសដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ព្រោះយើងមិនអាចបិទកន្លែងកាត់សក់បានទេ។

    ផេកទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានបង្ហោះថា៖ “សម្តេចតេជោ ហ៊ុន សែន បានណែនាំឲឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ដោយត្រូវពិភាក្សាខាងបច្ចេកទេសដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ព្រោះយើងមិនអាចបិទកន្លែងកាត់សក់បានទេ ក៏ប៉ុន្តែយើងគួរណែនាំរបៀបណា ពីវីធីបង្ការ ទប់ស្កាត់ មុនពេល និងក្រោយពេលកាត់សក់ ដូច្នេះក្រសួងសុខាភិបាលត្រូវធ្វើការណែនាំឲបានទាន់ពេលវេលានៅគ្រប់កន្លែងកាត់សក់ ព្រោះតម្រូវការអ្នកកាត់សក់ត្រូវតែមានគ្រាន់តែយើងមានវិធានការទុកជាមុនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀងវាងការឆ្លងពីកន្លែងកាត់សក់និងធ្វើសក់ និងម៉ាស្សាជាដើម៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay