ទំនាស់រឿងបន្ទប់ជួល រហូតដល់ម្ចាស់ផ្ទះជួលយកក្រម៉ាចាប់ចង ស្រ្តីមានផ្ទៃពោះ៤ខែ ឥលូវនេះស្រ្តីរងគ្រោះ ដាក់ពាក្យប្តឹងទាមទារជំងឺចិត្ត និង ថ្លៃព្យាបាលជំងឺ ៥០០០ ដុល្លារអាមេរិក
យោងតាមប្រភពពីលោកផែង វណ្ណៈ បានបង្ហោះវិដេអូ ពីទំនាស់រវាងម្ចាស់បន្ទប់ និងអ្នកជួល រហូតដល់ម្ចាស់បន្ទប់បានយកក្រម៉ាចងដៃស្រ្តីម្នាក់ដែលអះអាងថាកំពុងមានផ្ទៃពោះ ៤ ខែទៀត។ តាមរយៈវីដេអូ និង រូបភាព ដែលបានចែកចាយនៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២០ បង្ហាញអំពីបុរសម្នាក់ បានចាប់ស្រីម្នាក់ហេីយអោយយាយចាស់ម្នាក់ទៀតហុចក្រម៉ាអោយដេីម្បីយកមកចងដៃស្ត្រីអ្នកជួលបន្ទប់ ។

ហេតុការណ៍នេះកេីតឡេីងនៅ ថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០២០ នៅក្រោយរោងចក្រ ឥណ្ឌា ភូមិ ព្រៃទា សង្កាត់ ចោមចៅ ៣ ខណ្ឌ ពោធិ៍សែនជ័យ ។ ចំណែកលោកអភិបាលខណ្ឌ ពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានបង្ហោះថា ” ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសម្ថតកិច្ចទាំងអស់តាមចាប់ជនបង្ករហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់”។ ហើយ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹង ប្ដឹងជនបង្ករ អោយសមត្ថកិច្ចចាត់ការតាមច្បាប់ និង ទាមទារជំងឺចិត្ត និង ថ្លៃព្យាបាលជំងឺ ៥០០០ ដុល្លារ អាមេរិក។ ឥឡូវនេះមិនទាន់មានការបកស្រាយពីម្ចាស់ផ្ទះ តើមានទំនាស់អ្វីឲ្យពិតប្រកដទេ ទើបឈានដល់ការយកក្រម៉ាចងដៃបែបនេះ?
