LG G7 ThinQ នឹងមានអេក្រង់ Super-Bright 6.1 អ៊ីញ
- April 25, 2018
ខណៈពេលដែលម៉ូដែល LG G7 ThinQ មិនទាន់ចេញជាផ្លូវការ ក្រុមហ៊ុន LG ទើបតែបានបង្ហាញពីមុខងារសំខាន់ៗរបស់ម៉ូដែលមួយនេះ។ ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុននេះនឹងត្រូវបានបំពាក់ដោយអេក្រង់ Super Bright ហើយវាមានពន្លឺច្បាស់ល្អរហូតដល់ 1.000 ដឺក្រេដែលស្ទើរតែទ្វេដងនៃពន្លឺបើប្រៀបធៀបទៅនឹងម៉ូដែល G6 និង V30 ។
ការមានពន្លឺបន្ថែមនេះគឺវាផ្ដល់ភាពងាយស្រួលនៅពេលដែលស្ថិតនៅកន្លែងដែលងងឹតហើយវាក៏ធ្វើឱ្យអេក្រង់កាន់តែងាយស្រួលមើលក្រោមពន្លឺព្រះអាទិត្យផងដែរ។ ក្រុមហ៊ុននេះបានបញ្ជាក់នៅពេលជាមួយគ្នានេះថាការប្រើប្រាស់ថាមពលថ្មនឹងត្រូវបានកាត់បន្ថយរហូតដល់ 30 ភាគរយធៀបនឹងម៉ូដែល LG G6 កាលពីឆ្នាំមុន។
អេក្រង់នេះនឹងមានស្នាមរន្ធមួយយោងតាមរូបភាពដែលអមមកជាមួយនឹងសេចក្តីប្រកាសនេះ។ វាមិនមែនជាការភ្ញាក់ផ្អើលទេដែលបានបង្ហាញពីព័ត៌មានលេចធ្លាយរបស់ម៉ូដែល LG G7 ប៉ុន្មានសប្តាហ៍កន្លងទៅនេះទេ។

ក្រុមហ៊ុន LG បានជ្រើសរើសយកបច្ចេកវិទ្យា IPS LCD សម្រាប់ម៉ូដែល LG G7 ThinQ និងអេក្រង់ Super Bright របស់ខ្លួន។ វាមានទំហំ 6.1 អុីញក្នុងកំរិតរូបភាព 3120 នឹង 1440 ។ ម្យ៉ាងទៀតអេក្រង់របស់ម៉ូដែលនេះនឹងមានទំហំវែងជាងម៉ូដែល G6 ។ 100% នៃពណ៌ឌីជីថល DCI-P3 ត្រូវបានគ្របដណ្តប់លើអេក្រង់របស់ G7 ដែលអាចផ្តល់នូវពណ៌ដ៏ស្រស់ស្អាត។
នោះជាពត៌មានផ្លូវការទាំងអស់របស់ក្រុមហ៊ុន LG ដែលបានចុះផ្សាយនៅថ្ងៃនេះ។ ម៉ូដែល LG G7 នឹងត្រូវបំពាក់ដោយបន្ទះឈីប Snapdragon 845 ដែលមាន RAM ទំហំ 4GB និងមានអង្គចងចាំទំហំ 64GB ។ ទន្ទឹមនឹងនេះដែរការលេចធ្លាយនេះបានបង្ហាញថាម៉ូដែលនេះនឹងមានកាមេរ៉ាពីរនិងមានមុខងារស្កេនស្នាមម្រាមដៃខាងក្រោយ ប៊ូតុងបិទបើកនៅខាងស្តាំនិងប៊ូតុងបន្ថែមនៅខាងឆ្វេងដើម្បីចូលទៅកាន់ Google site។ LG G7 ThinQ នឹងត្រូវបានប្រកាសជាសាធារណៈនៅថ្ងៃទី 2 ខែឧសភានៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉ក។
ប្រភព៖ Phonearena
ប៊ុនហួរ
- Share This Post:






