ព័ត៌មានជាតិ
ការពារកូរ៉ូណា សូមកុំភ្លេចការពារសុវត្ថិភាពពេលធ្វើដំណើរ! គ្រោះថ្នាក់ចរាចរណ៍១៥លើក ស្លាប់៦នាក់ របួស១៨នាក់ នៅថ្ងៃទី៦ ខែមេសា
BY Khmernote Media
April 7, 2020
ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់១៦នាក់(ស្រី១នាក់) និងរបួសស្រាល២នាក់(ស្រី០នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី៦ មេសា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន២៤នាក់ នៅថ្ងៃទី៦មេសា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១៥លើក ៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ