កូវីដ-១៩

ក្រសួងស្នើឲ្យផ្អាកការលេងកីឡា ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ​ដែល​មាន​លក្ខណៈ​ប្រមូល​ផ្ដុំ នៅ​តាម​ទី​តាំង​កីឡដ្ឋាន​សាធារណៈ និង​ឯកជន

BY
Khmernote Media
April 7, 2020

កាលពីប៉ុន្មានថ្ងៃមុន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសស្នើឲ្យផ្អាកអាជីវកម្មក្លឹបហាត់ប្រាណទាំងអស់នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតនេះត្រូវបានបញ្ចប់។

ដើម្បីបង្កើនការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យផ្អាក​ការ​លេង​កីឡា ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ​ដែល​មាន​លក្ខណៈ​ប្រមូល​ផ្ដុំមិនឲ្យលើសពី១០នាក់ឡើយ នៅ​តាម​ទី​តាំង​កីឡដ្ឋាន​សាធារណៈ និង​ឯកជន ជា​បណ្ដោះ​អាសន្ន ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​រហូត​ដល់​ស្ថានភាព​នៃ​ការ​រីករាល​ដាល​នេះ​ត្រូវ​បាន​បញ្ចប់៕

Share This Post: