បច្ចេកវិទ្យា

ថាម៉េច! iPhone X មានម៉ូដែលអាថ៌កំបាំងមួយទៀត ដែលក្រុមហ៊ុន Apple មិនបង្ហាញ?

BY
Khmernote Media
April 25, 2018

សម្រាប់ពេលនេះ នរណាៗក៏ស្គាល់ iPhone X របស់ក្រុមហ៊ុន Apple ដែរថាជាម៉ូដែលកប់ស៊េរី និងមានតម្លៃថ្លៃផងដែរ។ ដោយឡែក លោកអ្នកអាចនឹងមិនដឹងថា iPhone កំពូលនេះគឺមានម៉ូដែលអាថ៌កំបាំងមួយទៀត ដែលក្រុមហ៊ុន Apple មិនដែលបញ្ចេញឲ្យអតិថិជនដឹងឡើយ។

ជាការពិតណាស់ iPhone អាថ៌កំបាំងនេះ មិនដែលត្រូវបានបង្ហាញជាផ្លូវការដោយក្រុមហ៊ុន Apple ឡើយ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្នអាថ៌កំបាំងមួយនេះត្រូវបានបង្ហាញហើយ។ គណៈកម្មការទំនាក់ទំនងសហរដ្ឋអាមេរិក បានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Apple បានបង្កើត iPhone X មួយម៉ូដែលទៀតដែលធ្វើពីមាស ស្របពេលជាមួយនឹងលើទីផ្សារគឺមានតែពណ៌ប្រាក់ និងប្រផេះប៉ុណ្ណោះ។ បន្ទាប់ពី 180ថ្ងៃនៃការលាក់បាំង iPhone នេះត្រូវបានបង្ហាញហើយជាមួយនឹងរូបភាពបង្ហាញស្ទើរគ្រប់ជ្រុងជ្រោយទាំងអស់។

Fu

ប្រភព៖ news.au.com

Share This Post: