ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងឌីផ្លូម និង បាក់ឌុប ឆ្នាំនេះ
BY Khmernote Media
April 8, 2020
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយនៅមុននេះបន្តិចបានអោយដឹងថា ក្រសួងបានសម្រេចពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដើម្បីចូលរួមវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងនោះដែរក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា ការពន្យារពេលក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលនឹងគ្រោងរៀបចំឡើងនៅថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី១០ ខែសីហា និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងគ្រោងរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះដោយក្រសួងនឹងកំណត់ និងជម្រាបជូនអំពីកាលបរិច្ឆេទនៃសម័យប្រឡងនៅពេលក្រោយ៕

