ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆេះប្រអប់ភ្លើងលើបង្គោល ឆេះរាលដាលផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចបាញ់ពន្លត់ទាំងយប់

    BY Khmernote Media April 9, 2020
    ឆេះប្រអប់ភ្លើងលើបង្គោល ឆេះរាលដាលផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចបាញ់ពន្លត់ទាំងយប់

    រាជធានីភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងឆាបឆេះប្រអប់ភ្លើងនៅលើបង្គោល ផ្ទុះបែកផ្កាភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រើនបំពង់មកបាញ់ពន្លត់ដែរ តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ចេញជួយអន្តរាគមន៍ ។

    ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង១០:៥០នាទីយប់ ថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចបង្គោលខ្សែភ្លើងមួយកន្លែងលេខ P2431-203B ជាប់របងផ្ទះប្រជាពលរដ្ឋ ស្ថិតតាមបណ្ដោយផ្លូវបេតុងហាយតិច ភូមិតាង៉ូវលើ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    បើតាមសម្ដីបុរសម្ចាស់ផ្ទះមួយកន្លែងនៅក្បែរនោះដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលគាត់កំពុងរៀបចំអូសម៉ូតូចូលផ្ទះ មិនទាន់បានបិតទ្វារចាក់សោរត្រឹមត្រូវផង ស្រាប់តែលឺសម្លេង ផាំងៗដូចគេដុតផាវ រូបគាត់ក៏បានដើរចេញទៅអឺតមើល ស្រាប់តែឃើញនៅលើបង្គោលខ្សែភ្លើងនៅត្រង់ចំណុចកើតហេតុ ចម្ងាយពីផ្ទះរបស់គាត់ប្រហែល១៥០ម៉ែត្រកំពុងឆ្លងចរន្តអគ្គិសនី(ទុស្សេ) បែកផ្កាភ្លើងធ្លាក់រាយប៉ាយពេញដី និងឆេះខ្សែភ្លើងចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបគាត់ស្រែកឆោឡោថា ភ្លើងឆេះហើយៗ ដើម្បីហៅអ្នកជិតខាងចេញមកជួយពន្លត់គ្នា បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ផង ។

    មួយសន្ទុះក្រោយមក គេឃើញមានកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ មានទាំងកម្លាំងអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍ រួមទាំងកម្លាំងនគរបាលខណ្ឌច្បារអំពៅ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌ បានចុះទៅជួយសម្រួលដល់ប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ ទុកផ្លូវឲ្យរថយន្តពន្លត់អគ្គិភ័យងាយស្រួល ចូលទៅបាញ់អន្លត់ផងដែរ មិនបានប៉ុន្មានផងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកដល់ និងរៀបចំទុយោដើម្បីបាញ់ពន្លត់ភ្លើង តែគ្រប់ខ្សែភ្លើងទាំងអស់នោះ សុទ្ធតែមានចរន្តភ្លើង ហើយនៅផ្ទុះបែកផ្ការភ្លើងផាំងៗថែមទៀតផង ទើបសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បញ្ជាក់ថា ក្នុងកាលៈទេសៈនេះ មិនអាចយកទឹកទៅពន្លត់បានឡើយ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់យើងមិនខានឡើយ ដោយរងចាំខាងសមត្ថកិច្ចនគរបាលមូលដ្ឋាន ទំនាក់ទំនងប្រាប់លេខប្រអប់ភ្លើងអោយខាងអគ្គិសនីកម្ពុជា បិទផ្ដាច់ចរន្តអគ្គិសនីសិន ទើបអាចបាញ់ទឹកពន្លត់បាន ទើបធ្វើឲ្យអណ្ដាតភ្លើងឆេះខ្សែភ្លេីង រាលដាលកាន់តែខ្លាំងឡើង ។

    ប្រហែលជា១០នាទីក្រោយមក ក្រុមការងារEDC បានបិទចរន្តអគ្គិសនី ក្រុមពន្លត់អគ្គិភ័យដែលត្រៀមលក្ខណៈអន្តរាគមន៍នោះ បាញ់ពន្លត់ភ្លើង ទាល់តែរលត់ទៅវិញទាំងស្រុង ដោយប្រើទឹកអស់ទាំងពីរគ្រឿង ។ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីនេះ បានរលត់ទៅវិញហើយមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ ឬរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ និងមិនបានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្បែរខាងឡើយ ។

    យ៉ាងណាមិញ ក្រោយពីកើតហេតុក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា EDC ចុះមកពិនិត្យមើលកន្លែងហេតុមួយជំហ៊ានសិន ដើម្បីត្រួតពិនិត្យ ជួសជុលតខ្សែបណ្ដាញឡើងវិញទាំងយប់ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាវិញ ៕ (ម៉េង)

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay