បច្ចេកវិទ្យា

ទិញទូរស័ព្ទ realme មួយគ្រឿងសម្រាប់ខ្លួនឯង ដើម្បីទទួលបាននូវបទពិសោធន៍និងការចងចាំល្អៗនៅក្នុងឆ្នាំថ្មីនេះ

BY
Khmernote Media
April 9, 2020

ជាទូទៅនៅរាល់ពិធីបុណ្យផ្សេងៗ យើងតែងតែទិញនូវសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីត្រៀមសម្រាប់អបអរក្នុងពិធីបុណ្យ ហើយឥឡូវនេះពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក៏បានខិតចូលមកដល់ផងដែរ ទោះបីជា ពិធីបុណ្យចូលឆ្នាំខ្មែរនេះត្រូវបានរំសាយហើយក្ី យើងក៏នៅតែអាចបង្កើតនូវបរិយាកាសសម្រាប់ឆ្នាំថ្មីដោយខ្លួនឯងបានដែរ។

ហើយឥឡូវនេះ realme Cambodia ក៏បាននាំជូននូវប្រម៉ូសិនពិសេសសម្រាប់ផលិតផលទូរស័ព្ទដែលកំពុងពេញនិយមគឺ realme 5 series ។ វាបំពាក់ទៅដោយបន្ទះឈីបដែលមានល្បឿនលឿននិងគុណភាពល្អ ព្រមទាំងកាមេរ៉ាAI 4គ្រាប់និងបច្ចេកវិទ្យា VOOC សាកថ្មល្បឿនលឿន ។ realme 5 series ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយបើសិនជាបងប្អូនមានបំណងចង់ប្តូរទូរស័ព្ទថ្មីសម្រាប់ឆ្នាំថ្មីនេះ នោះ realme គឺជាជម្រើសដ៏ល្អសម្រាប់អ្នក។

realme 5 Pro ដែលមានបំពាក់ទៅដោយបន្ទះឈីប snapdragon 712AIE ការសាកថ្មល្បឿនលឿន VOOC 3.0 និងកាមេរ៉ា 4 គ្រាប់ 48MP មានតម្លៃត្រឹមតែ 249ដុល្លារតែប៉ុណ្ណោះ ហើយសម្រាប់ការជាវ realme 5 pro ឥឡូវនេះនឹងមានទទួលបានកាដូ កាបូបស្ពាយចំហៀង realme មួយទៀតផង។

ហើយសម្រាប់ realme 5 ដែលបំពាក់ដោយបន្ទះឈីប snapdragon 665AIE គឺលក់ក្នុងតម្លៃត្រឹមតែ 179 ដុល្លារតែប៉ុណ្ណោះ ។ ដោយមានបំពាក់នូវកាមេរ៉ា AI ក្រោយ 4 គ្រាប់ 12MP និងថាមពលថ្ម5000mAh នាំជូនលោកអ្នកនូវបទពិសោធន៍និងការកំសាន្តដ៏អស្ចារ្យ។ ហើយសម្រាប់ការជាវ realme 5 ឥឡូវនេះនឹងមានទទួលបានកាដូ កាសត្រចៀកប្លូធូស មួយទៀតផង។ realme 5 ជាជម្រើសដ៏ល្អសម្រាប់អ្នក។

ហើយសម្រាប់ realme 5i ក៏មានប្រូម៉ូសិនផងដែរ ដោយជាវ realme 5i ឥឡូវនេះនឹងមានការថែមជូនអាវយឺតដ៏ស្រស់ស្អាតមួយភ្លាម ។ realme 5i បំពាក់ដោយថាមពលថ្ម 5000mAhជាមួយនឹងបន្ទះឈីប snapdragon 665AIE ។ realme 5i គឺជាស្មាតហ្វូនកំរិតថវិកា ជាជម្រើសដ៏សាកសមសម្រាប់បងប្អូនដែលមានកំរិតថវិកាសមរម្យ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រខាងក្រោម :

😱OMG! ប្រូម៉ូសិន៣ផ្ទួនៗពី realme! ដើម្បីអបអរ និងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ…

Posted by realme on Tuesday, March 31, 2020

តោះ ! ចាប់ផ្តើមថ្មីសម្រាប់ឆ្នាំថ្មីទាំងអស់គ្នា !

Share This Post: