ព័ត៌មានជាតិ
រដ្ឋាភិបាលប្រកាសហាមឃាត់ការធ្វើដំណើរទាំងអស់ឆ្លងពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយទៀត ចាប់ពីយប់នេះម៉ោង 24:00 តទៅ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩
BY Khmernote Media
April 9, 2020
រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការហាមឃាត់ការធ្វើដំណើរទាំងអស់ឆ្លងពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយទៀត ចាប់ពីយប់នេះម៉ោង២៤:០០ រហូតដល់យប់ម៉ោង២៤:00 ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងបទបញ្ជារាជរដ្ឋាភិបាលនេះដែរ គឺមិនមានការហាមឃាត់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញ ហើយក៏មានការលើកលែងចំពោះការធ្វើដំណើរមួយចំនួនផងដែរ។ សូមអានបទបញ្ជារាជរដ្ឋាភិបាលនៅខាងក្រោមនេះ
