ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺអោយជាសះស្បើយបាន០៤នាក់បន្ថែមទៀត សរុបអ្នកជាសះស្បើយសរុបកើនដល់៧២នាក់ហើយ

    BY Khmernote Media April 10, 2020
    ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺអោយជាសះស្បើយបាន០៤នាក់បន្ថែមទៀត សរុបអ្នកជាសះស្បើយសរុបកើនដល់៧២នាក់ហើយ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត និងរកឃើញករណីលាប់ជំងឺកូវីដ-១៩ឡើងវិញ០១នាក់ផងដែរ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៩ករណី។ ក្នុងនោះដែរក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺ បាន០៤នាក់ បន្ថែមទៀត ដែលសរុបអ្នកជាសះស្បើយកើនដល់ ៧២នាក់។

    គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា ដោយនឹងលើកថ្ងៃឈប់ទៅពេលក្រោយវិញ ហើយកាលពីម្សិលមិញ រដ្ឋាភិបាលសម្រេចចេញបទបញ្ជា អោយហាមឃាត់ការធ្វើដំណើរឆ្លងស្រុក/ខេត្ត រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីអនុវត្តន៍វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay