ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គេកំពុងតែរវល់រឿងកូវីដ១៩ ក្រុមក្មេងៗទាំងនេះ​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ បង្ហោះម៉ូតូ បំពាក់ស៊ីមាំងកែឆ្នៃបង្កសំលេងរំខានដល់អ្នកដ៏ទៃ ត្រូវសមត្ថកិច្ចយកមកអប់រំ

    BY Khmernote Media April 10, 2020
    គេកំពុងតែរវល់រឿងកូវីដ១៩ ក្រុមក្មេងៗទាំងនេះ​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ បង្ហោះម៉ូតូ បំពាក់ស៊ីមាំងកែឆ្នៃបង្កសំលេងរំខានដល់អ្នកដ៏ទៃ ត្រូវសមត្ថកិច្ចយកមកអប់រំ

    ​ខេត្តបាត់ដំបង​៖​ កម្លាំង​នគរបាល​ជំនាញ​ នៃ​ក្រុម​អន្តរា​គម​ន៏​បង្ការ​បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ចុះ​ធ្វើការ​ប្រមូល​ក្មេង​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ (​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សា​ធារ​ណះ​ បំពាក់​ស៊ី​មាំ​ង​កែ​ឆ្នៃ​បង្កសំលេង​រំខាន​ និង​ម៉ូតូ​គ្មាន​ឯកសារ​គ្រប់គ្រាន់​)​ ត្រង់​ចំណុច​អាកាស​យាន្ត​ដ្ឋា​ន​បាត់ដំបង​ ស្ថិត​ក្នុងភូមិ​រំចេក​៤​ សង្កាត់​រត​នះ​ ក្រុង​បាត់ដំបង​ និង​ត្រង់​ចំណុច​ផ្លូវ​ដី​ហ៊ុយ​បុរី​ឯក​ភ្នំ​ ស្ថិត​ក្នុងភូមិ​អូរ​ទំនប់​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​ កាលពី​វេលា​ម៉ោង​ ១៧​និង​៣០​នាទី​ ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០២០​ ។​

    ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ពួក​គេ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សរុប​ចំនួន​ ១៦​នាក់​ និង​ម៉ូតូ​ចំនួន​ ០៩​គ្រឿង​ ក្នុង​នោះ​រួម​មាន​៖​ ១/.​ឈ្មោះ​ ចឹក​ កែវ​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ។​ ២/.​ឈ្មោះ​ រីក​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ។​ ៣/.​ឈ្មោះ​ ស៊ឹ​ម​ សុ​ចាន់​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ។​ ៤/.​ឈ្មោះ​ ឌី​ រ៉ា​វ៉ែ​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ។​ ៥/.​ឈ្មោះ​ ភ័ក្ត្រ​ សា​ឌិន​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ។​ ៦/.​ឈ្មោះ​ ស្រស់​ សុគន្ធ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ។​ ៧/.​ឈ្មោះ​ រុន​ សា​រិម​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ។​ ៨/.​ឈ្មោះ​ សុខ​ សា​រឿ​ន​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ។​ ៩/.​ឈ្មោះ​ សា​រឿ​ម​ សុធា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ។​ ១០/.​ឈ្មោះ​ ចាប​ សុ​ខនៀត​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ។​ ១១/.​ឈ្មោះ​ ប្រាក់​ ដូច​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ។​ ១២/.​ឈ្មោះ​ សូ​ ស៊ី​វុង​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ។​ ១៣/.​ឈ្មោះ​ ម៉ា​ប់​ ភ័​ក្ត្រា​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ។​ ១៤/.​ឈ្មោះ​ សែត​ ថៃ​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ។​ ១៥/.​ឈ្មោះ​ អាត​ លា​ភា​ហេង​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ។​ ១៦/.​ឈ្មោះ​ ឈុ​ន​ សុភា​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​។​
    ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ​រក្សា​ទុក​បណ្តោះអាសន្ន​រួម​មាន​ចំនួន​ ០៩​គ្រឿង​ ហុងដា​ឌ្រី​ម​ចំនួន​ ០៤​គ្រឿង​ ហុងដា​វី​ន​ន័​រ​ចំនួន​ ០៣​គ្រឿង​ យ៉ា​ម៉ា​ហា​អ៊ិ​ច​សាយ​ទ័​រ​ចំនួន​ ០១​គ្រឿង​ និង​សូ​នី​ក​ចំនួន​ ០១​គ្រឿង​ ។​

    ​បច្ចុប្បន្ន​ ក្មេង​ទំនើង​ទាំង​១៦​នាក់់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ រួច​អោយ​ត្រលប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ​៕ ​សម្រួល​ដោយ​៖​ អនុ​.​ទោ​.​រឿង​ សុវណ្ណ​ដែ​ត​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay