ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ទីក្រុង Daegu របស់កូរ៉េខាងត្បូង គ្មានករណីថ្មីជាលើកដំបូងបំផុត ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងខែកុម្ភៈ

    BY autoadmin April 10, 2020
    ទីក្រុង Daegu របស់កូរ៉េខាងត្បូង គ្មានករណីថ្មីជាលើកដំបូងបំផុត ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងខែកុម្ភៈ

    ទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង ដែលបានរងនូវការផ្ទុះឡើងនូវវីរុស COVID-19 ដ៏ធំដំបូងនៅខាងក្រៅប្រទេសចិនដីគោកបានរាយការណ៍ថា ខ្លួនមានសូន្យករណីនៃចំនួនអ្នកឆ្លងថ្មីនៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០នេះ។ នេះជាលើកទីមួយហើយចាប់តាំងពីចុងខែកុម្ភៈ ដែលទីក្រុងនេះមិនមានករណីថ្មី ដោយសារការឆ្លងថ្មីនៅទូទាំងប្រទេសបានធ្លាក់ចុះដល់កម្រិតទាប។ ប៉ុន្តែយ៉ាងណាមនុស្សចំនួន ៦,៨០៧នាក់ ដែលបានបញ្ជាក់ថាឆ្លងវីរុសនៅ Daegu គឺមានច្រើនជាងពាក់កណ្តាលនៃការឆ្លងសរុប ១០,៤៥០នាក់ របស់កូរ៉េខាងត្បូង។

    សម្រាប់ករណីទូទាំងប្រទេសវិញ កូរ៉េខាងត្បួងបានរាយការណ៍នៅថ្ងៃសុក្រនេះថា ខ្លួនមានករណីថ្មីចំនួន ២៧ករណី ដែលជាអត្រាទាបមួយរបស់ខ្លួន ចាប់តាំងពីករណីប្រចាំថ្ងៃធ្លាប់បានកត់ត្រាដល់ ៩០០នាក់ នៅចុងខែកុម្ភៈ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KCDC) ។ KCDC បាននិយាយថា ចំនួនអ្នកស្លាប់ក៏កើនឡើងដល់ ២០៨នាក់ផងដែរ។ ការរីករាលដាលនៃវីរុសគឺចេញពីព្រះវិហារមួយនៅ Daegu ហើយវាបានជំរុញឱ្យមានករណីរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: