ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករខ្មែរ មកពីក្រៅប្រទេស ប្រមាណ៤២នាក់ ត្រូវបានដាក់អោយនៅដាច់ដោយឡែក ១៤ថ្ងៃ នៅសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាប ដោយមិនទាន់អនុញ្ញាតឲ្យទៅកាន់លំនៅឋាននោះឡើយ

    BY Khmernote Media April 10, 2020
    ពលករខ្មែរ មកពីក្រៅប្រទេស ប្រមាណ៤២នាក់ ត្រូវបានដាក់អោយនៅដាច់ដោយឡែក ១៤ថ្ងៃ នៅសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាប ដោយមិនទាន់អនុញ្ញាតឲ្យទៅកាន់លំនៅឋាននោះឡើយ

    យោងតាមការចុះផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប ដែលមានឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអោយដឹងថា ពលករខ្មែរប្រមាណ៤២នាក់ ត្រូវបានដាក់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន ដើម្បីតាមដានសុខភាពរបស់ពួកគាត់ ដោយមិនទាន់អនុញ្ញាតអោយទៅកាន់លំនៅឋាននោះឡើយ បន្ទាប់ពីពួកគាត់បានធ្វើដំណើរចេញពីក្រៅប្រទេស ចូលតាមច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ១៧៖០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។

    បន្ថែមក្នុងនោះដែរ ទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប ដដែលបានបន្តអោយដឹងទៀតថា មនុស្សប្រមាណ៤២នាក់នោះ ត្រូវបានដាក់អោយស្នាក់នៅបណ្ដោះអាសន្នក្នុងទីតាំងអគារនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត ហើយក្នុងករណីមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនឹងយកសំណាកទៅពិនិត្យ តែក្នុងករណីគ្មានរោគសញ្ញាអ្នកចំណូលស្រុកមកពីក្រៅប្រទេសទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ (នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់) ដោយមិនទាន់អនុញ្ញាតឲ្យទៅកាន់លំនៅឋាននោះឡើយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay