ក្រសួងហាមមិនឲ្យជួបជុំ តែពួកគាត់បន្តផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា រំខានដល់ការសម្រាករបស់អ្នកជិតខាង ឥឡូវសមត្ថកិច្ចចុះធ្វើការណែនាំ
ស្នងការនគរបាលរាជធានីភ្នំពេញ៖ សមត្ថកិច្ចតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ចុះដល់គោលដៅភ្លាមៗ បន្ទាប់ពីទទួលបានខំមិនរបស់ប្រជាពលរដ្ឋ ដេីម្បីធ្វេីការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាព ផឹកសុី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាង ។ ក្នុងនាមជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាគោរពតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវធ្វេីយ៉ាងណាផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ២៤ម៉/២៤ម៉ ជាពិសេសត្រូវធ្វេីឲ្យប្រជាពលរដ្ឋបានសប្បាយចិត្ត។

ដូច្នេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែតាមដានរាល់ខំមិនរបស់ប្រជាពលរដ្ឋទាំងថ្ងៃ ទាំងយប់ ដេីម្បីឆ្លេីយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយធ្វេីការសហការបានយ៉ាងល្អ និងឆាប់រហ័ស ជាមួយអធិការខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ដេីម្បីចុះដល់ទីតាំងភ្លាមៗបន្ទាប់ពីទទួលបានខំមិន ដេីម្បីបង្ក្រាប ណែនាំ អប់រំ និងបញ្ឈប់ភ្លាមៗរាល់សកម្មភាពផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា រំខានដល់ការសម្រាករបស់ជិតខាង ក៏ដូចជាការមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការជួបជុំមនុស្សច្រេីន ផឹកសុី ដែលអាចឲ្យមានការឆ្លងជំងឺវីរុសកូវីដ ១៩៕







