ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីម្នាក់ទៀត ជាស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅផ្លូវ៣៥២ សង្កាត់បឹងកេងកង១

    BY Khmernote Media April 11, 2020
    រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីម្នាក់ទៀត ជាស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅផ្លូវ៣៥២ សង្កាត់បឹងកេងកង១

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១២០ករណី។ ករណីវិជ្ជមានកូវីដ-១៩ ថ្មីនេះគឺជាស្ត្រីជនជាតិចិនម្នាក់ដែល ជាមិត្តភក្រស្ត្រីជនជាតិចិនដូចគ្នា ដែលបានរកឃើញមានវិជ្ជមាន កូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ ដោយពួកគេជាមិត្តភក្រ បុរសជនជាតិចិននិងស្ត្រីជនជាតិវៀតណាមដែលជាគូសង្សារនឹងគ្នា។

    គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា ដោយនឹងលើកថ្ងៃឈប់ទៅពេលក្រោយវិញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay