រថយន្តបែនដឹកដីបើកវ៉ាជែងរថយន្តបែនដឹកដីដូចគ្នា ក្នុងល្បឿនលឿននមិនប្រយ័ត្ន ជ្រុលចង្កូតក្រឡាប់ធ្លាក់ប្រឡាយទឹក កប់តៃកុងស្លាប់ក្នុងរថយន្ត
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នបានមកដល់ចំណុចកើតហេតុក៏បានរេចង្កូតរថយន្តធ្លាក់ចូលទឹកប្រឡាយហើយត្រូវបានស្លាប់ជាប់ក្នុងកាប៉ីនរថយន្ត បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងថៃហ្គ័រ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើយោងតាមតំណាងក្រុមហ៊ុនរថយន្តបានប្រាប់ឲ្យដឹងថាអ្នកបើកបររថយន្តមានឈ្មោះម៉ាប់ អាយុប្រហែលជាង២០ឆ្នាំ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3A-0732 បើកបរតាមបណ្ដោយផ្លូវថៃហ្គ័រក្នុងទិសដៅពីត្បូងមកជើង លុះបានមកដល់ចំណុចកើតហេតុស្រាប់តែបានវ៉ារថយន្តមួយគ្រឿងទៀត រថយន្តក៌បានរេចង្កូចធ្លាក់ចូលក្នុងទឹកប្រឡាយតែម្ដង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយរាវរកដើម្បីស្រង់យកតៃកុងរថយន្តយកមកលើគោកតែមិនឃើញ ជាអកុសលអ្នកបើករថយន្តត្រូវបានរថយន្តសង្កាត់នៅខាងក្រោមបណ្តាលឱ្យស្លាប់។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចនគរបាលជំនាញចរាចរខណ្ឌច្បារអំពៅបានចុះទៅពិនិត្យនិងបានហៅថយន្តស្ទូចដើម្បីស្ទូចយករថយន្តមកលើគោកដើម្បីប្រគល់ទៅឱ្យនគរបាលចរាចរណ៌ក្រុងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំពោះសពត្រូវបានសមត្តកិច្ចធ្វើកំណត់ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត



