កូវីដ-១៩
កើនឡើងលឿនមែន! អាមេរិកមានអ្នកឆ្លងវីរុសកូវីដ១៩ លើសកន្លះលាននាក់ហើយ
BY Khmernote Media
April 11, 2020
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងលើសកន្លះលាននាក់ហើយ។ ករណីអ្នកឆ្លងវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិក ត្រូវបានគេបញ្ជាក់ថាមានការកើនឡើងចន្លោះពី ៣០,០០០នាក់ ទៅ៣៥,០០០នាក់ ក្នុងមួយថ្ងៃ។
បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៥០២,៨៧៦នាក់ អ្នកស្លាប់សរុប ១៨,៧៤៧នាក់ និងជាសះស្បើយចំនួន ២៧,៣១៤នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជាង ១.៧លាននាក់ ស្លាប់ជាង ១០២,៧០០នាក់ និងជាសះស្បើយជាង ៣៧៦,៥០០នាក់៕

អត្ថបទ៖ សេម
ប្រភព៖ channelnewsasia
