ព័ត៌មានជាតិ
ប្រយ័ត្នចាញ់បោកគេ ឲ្យយើងទំលាក់លេខទូរស័ព្ទ ដើម្បីទទួលបានសារប្រាប់ថា បានសាច់ប្រាក់រាប់សិបមុឺនដុល្លារ
BY Khmernote Media
April 11, 2020
យោងតាមការបញ្ជាក់ពី នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានឲ្យដឹងថា នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានសង្កេតឃើញមានការប្រើប្រាស់បច្ចេកទេសដូចរូបខាងក្រោម ដើម្បីបោកប្រាស់ឱ្យអ្នកប្រើប្រាស់ធ្វើការបញ្ចេញនូវលេខទូរស័ព្ទជាសាធារៈ ដើម្បីទទួលបានសារ ដែលប្រាប់ថាបានសាច់ប្រាក់រាប់សិបមុឺនដុល្លា។

ហានិភ័យដែលយើងជួបប្រទះជាមួយនឹងលេខទូរស័ព្ទបច្ចុប្បន្ននេះគឺ៖
១. លេខទូរស័ព្ទត្រូវបានប្រើប្រាស់ជាពាក្យសម្ងាត់នៅក្នុងហ្វេសប៊ុក
២. ឧក្រិដ្ឋជនអាចបន្លំទូរស័ព្ទទៅ ហើយតាំងខ្លួនជាបុគ្គលិកធនាគារជាដើម
បើសិនជាបងប្អូនបានដឹងអំពីទំព័ហ្វេសប៊ុកបោកប្រាស់ សូមរាយការណ៍មកកាន់ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយផ្ញើរនូវ URL Address នៃទំព័រនេះមកក្នុង Inbox ដើម្បីឱ្យនាយកដ្ឋានចាត់វិធានការណ៍បន្ត៕
ប្រភព៖ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន




