ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម ច្រានចោលអាខោនហ្វេសប៊ុកមួយបង្ហោះថា កូរ៉ូណាបានសម្លាប់ជនជាតិឥស្លាមនៅកំពង់ចាម

    BY Khmernote Media April 11, 2020
    រដ្ឋបាលខេត្តកំពង់ចាម ច្រានចោលអាខោនហ្វេសប៊ុកមួយបង្ហោះថា កូរ៉ូណាបានសម្លាប់ជនជាតិឥស្លាមនៅកំពង់ចាម

    នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការបដិសេធទាំងស្រុងចំពោះម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Khmer Krom បានផ្សាយព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ថា កូរ៉ូណាបានសម្លាប់ជនជាតិឥស្លាមនៅកំពង់ចាម នេះជាព័ត៌មានមិនពិតឡើយ។

    រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា ពុំទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ។ រដ្ឋបាលខេត្តកំពង់ចាម បានស្នើឲ្យម្ចាស់អាខោនហ្វេសប៊ុកខាងលើ ធ្វើការកែតម្រូវឡើងវិញ ដោយប្រកាសសុំទោសជាសាធារណៈ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់មិនអាចលើកលែងឡើយ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay