ព័ត៌មានជាតិ
ព្រះចៅអធិការវត្តអោយកូនសិស្សមិនទាន់គ្រប់អាយុបេីករថយន្ត បានធ្វើការសុំទោសមហាជន
BY Khmernote Media
April 11, 2020
ខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះមានការបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក ដែលនាំអោយមហាជនរិះគន់យ៉ាងខ្លាំង នូវទង្វើរបស់ព្រះសង្ឃមួយអង្គ បានបណ្តោយក្មេងប្រុសជាអនីតិជនម្នាក់បើកឡាន ដោយខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រឈមនឹងគ្រោះថ្នាក់ថែមទៀតផង។ ព្រះសង្ឃអង្គនោះ គឺជាព្រះសង្ឃ គីម ឌីណា ជាព្រះចៅអធិការវត្តតេជសុវណ្ណភូមិ នៅទីរួមខេត្តត្បូងឃ្មុំ ។ ទោះបីយ៉ាងណា នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះ ព្រះសង្ឃ គីម ឌីណា បានទទួលកំហុស និងសូមអភ័យទោសជាសាធារណៈ៕






