ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់កាន់កាំភ្លើងជ័រដើរភ្ជង់គេឯង ធ្វើឲ្យភ័យគ្រប់គ្នា សមត្ថកិច្ចមកដល់ក្របួចជាប់

    BY Khmernote Media April 12, 2020
    បុរសម្នាក់កាន់កាំភ្លើងជ័រដើរភ្ជង់គេឯង ធ្វើឲ្យភ័យគ្រប់គ្នា សមត្ថកិច្ចមកដល់ក្របួចជាប់

    រាជធានីភ្នំពេញ ៖ ជនដែលមានកាំភ្លើងដើរភ្ជុងគំរាមកំហែងប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវ (ប្រើប្រាស់អាវុធជ័រគំរាមជនរងគ្រោះ) ភិតភ័យគ្រប់ៗគ្នា ហើយជនរងគ្រោះ ក៏រត់ទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ចុះទៅត្រៀមលក្ខណៈអន្តរាគមន៍ ដោយប្រុងប្រយ័ត្ន តែពេលធ្លាក់កាំភ្លើងលើថ្នល់ មិនលឺសំលេងទើបដឹងកាំភ្លើងជ័រ ទើបឃាត់ខ្លួននាំមកសាកសួរ នៅស្នាក់ការប៉ុស្តិ៍ភ្លាមៗផងដែរ ។

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវសហព័ន្ធរុស្សី កែងផ្លូវបត់ចូលភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនរងគ្រោះនិងជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយមិនទាន់ដឹងថា តើជនដែលកាន់កាប់អាវុធជាប់និងខ្លួនពេលយប់ក្នុងបំណងអ្វីទេ តែយើងបាននាំពួកគេទៅសួរនាំនៅស្នាក់ការប៉ុស្តិ៍ ដើម្បីចង់ដឹងពីគោលបំណងរបស់គេ ។

    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើងគេឃើញ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-3678 ជិះតាមបណ្តោយផ្លូវបេតុងទឹសដៅពីជើងទៅត្បូង មកឈប់ចំណុចកើតហេតុខាងលើ ហើយក៏បានដកកាំភ្លើងពីចង្កេះភ្ជង់ជនជាតិចិនម្នាក់ធ្វើឲ្យជនជាតិចិនម្នាក់នោះភ័យរត់ចេញពីកន្លែងកើតហេតុ ខណ:ពេលនោះស្រាប់តែមាន យុវជនម្នាក់ជាជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុរៀបនឹងបត់ចូលផ្ទះទៅហើយ ក៏ត្រូវបានជនបង្កភ្ជង់ និងគំរាមបាញ់ ធ្វើឲ្យគាត់ភ័យរាគនោមដាក់ខោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ចាប់ឃាត់ខ្លួនជនបង្កនោះទើបដឹងថាជាកាំភ្លើងជ័រទៅវិញ។

    ក្រោយពីកើតហេតុសមត្ថកិច្ចក៏បាននាំខ្លួនជនបង្កនិងជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការណ៏ទៅតាមនីតិវិធី៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay