ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនករណីឆ្លងវីរុសកូវីដ-១៩ នៅអាមេរិកពេលនេះមានច្រើនជាង ៥៤០,០០០នាក់ ខណៈស្លាប់ជាង ២១,០០០នាក់

    BY autoadmin April 13, 2020
    ចំនួនករណីឆ្លងវីរុសកូវីដ-១៩ នៅអាមេរិកពេលនេះមានច្រើនជាង ៥៤០,០០០នាក់ ខណៈស្លាប់ជាង ២១,០០០នាក់

    បើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK របស់ជប៉ុនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ២១,០០០នាក់ និងមានមនុស្សចំនួន ៥៤០,០០០នាក់ បានឆ្លងវីរុសនេះ។ វីរុសនេះនៅតែបន្តរាលដាលពេញប្រទេសជិតមួយខែ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសអាសន្នថ្នាក់ជាតិកាលពីថ្ងៃទី១៣ ខែមីនា។

    តួលេខដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញទាំងចំនួនអ្នកស្លាប់ និងការឆ្លងរបស់អាមេរិក ដែលពេលនេះអាមេរិកវ៉ាដាច់ប្រទេសណាទាំងអស់នៅលើពិភពលោក។ រដ្ឋញូវយ៉កគឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រហែល ១ ភាគ ៣ នៃករណី ដែលបានបញ្ជាក់នៅក្នុងប្រទេស។

    អភិបាលរដ្ឋលោក Andrew Cuomo បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា រដ្ឋនេះមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាង ៧០០នាក់ សម្រាប់រយៈពេល ៦ថ្ងៃជាប់ៗគ្នា។ លោកបាននិយាយថា មនុស្ស ៧៥៨នាក់បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ លោក Cuomo ក៏បាននិយាយដែរថា គាត់នឹងចេញបទបញ្ជារដ្ឋបាលដល់និយោជកនៃអាជីវកម្មសំខាន់ៗ ដើម្បីផ្តល់ឱ្យពួកគេនូវសំភារៈសម្រាប់ធ្វើម៉ាស់។

    វាគឺជាការឆ្លើយតបទៅនឹងការកាត់បន្ថយការកើនឡើងនៃចំនួននៃការឆ្លង នៅក្នុងចំណោមអ្នកបើកបររថយន្តដឹកកម្មករផ្សារទំនើប និងកម្មករសំខាន់ៗផ្សេងទៀត។

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: