ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តស្លាកលេខនគរបាល បុកជាមួយរថយន្តស្លាកលេខរដ្ឋ ពេញទំហឹងខូចខាតយ៉ាងដំណំ

    BY Khmernote Media April 13, 2020
    រថយន្តស្លាកលេខនគរបាល បុកជាមួយរថយន្តស្លាកលេខរដ្ឋ ពេញទំហឹងខូចខាតយ៉ាងដំណំ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តហាយឡែនឌ័រ (Highlander) ពាក់ស្លាកលេខនគរបាល បើកយ៉ាងលឿន ទៅបុកពីក្រោយរថយន្តហ្វត (Ford) ពាក់ស្លាកលេខរដ្ឋ កំពុងឈប់ស្តុបពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿង ខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេកាលពីវេលាម៉ោង១០យប់ ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុប ស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ តាមផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញ រថយន្តហ្វត ពណ៌ស ពាក់ស្លាកលេខរដ្ឋ17 2-0152 បើកតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកើត ខណៈពេលកំពុងឈប់រងចាំស្តុបបានមួយសន្ទុះ ក៏ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ Highlander ពណ៌ស ពាក់ស្លាកលេខនគរបាល 2.2204 បើកតាមបណ្តោយផ្លូវជាតិលេខ១ មកពីក្រោយស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្តហ្វតចំពីក្រោយពេញទំហឹង បណ្ដាលឲ្យទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ដោយរថយន្ត Highlander ពាក់ស្លាកលេខនគរបាល រួញខ្ទេចមួយកំណាត់មុខធ្លាក់កាងខូចខាតយ៉ាងដំណំ និងរថយន្ត Ford ខូតខាតផ្នែកខាងក្រោយខ្ទេចយ៉ាងដំណំដូចគ្នា តែសំណាងល្អ មិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដ៏កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ បាញ់គំនូសយករថយន្តទាំងពីរគ្រឿងអែបខាងសិន និងអោយភាគីទាំងសងខាង ដោះស្រាយគ្នាមួយជំហានសិនផងដែរ។

    ក្រោយមក ខាងភាគីរថយន្តម៉ាកហាយឡែនឌ័រ ក៏សុខចិត្តសងថ្លៃជួសជុលឲ្យទៅខាងរថយន្តហ្វត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay