ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សោកស្តាយណាស់ ដើមស្ពង់រលំនៅប្រាសាទតាព្រហ្ម ដោយសារខ្យល់ និងភ្លៀងខ្លាំងពេក

    BY autoadmin April 13, 2020
    សោកស្តាយណាស់ ដើមស្ពង់រលំនៅប្រាសាទតាព្រហ្ម ដោយសារខ្យល់ និងភ្លៀងខ្លាំងពេក

    មុននេះបន្ដិចតាមរយៈគណនីហ្វេសប៊ុករបស់មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ ឈ្មោះ Long Bunleap ដែលរស់នៅខេត្តសៀមរាប បានបង្ហោះលើបណ្ដាញសង្គមថា ដើមស្ពង់យ៉ាងធំបានរលំនៅប្រាសាទតាព្រហ្ម កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ។ ហើយវាពិតជារឿងគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលដើមឈើអាយុកាលរាប់រយឆ្នាំនេះ ត្រូវបាក់រលំដោយសារអំណាចខ្យល់និងភ្លៀង។

    បើតាមការបង្ហោះទាំងស្រុងរបស់មគ្គុទ្ទេសក៍ទេសចរណ៍ឈ្មោះ Long Bunleap គាត់បានសរសេរថា៖ «ដើមស្ពង់រលំនៅប្រាសាទតាព្រហ្ម នៅល្ងាចថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០»។ គួរឱ្យដឹងដែរថា «ប្រាសាទតាព្រហ្ម» មានភាពស្រស់ស្អាតទាក់ទាញខុសពីប្រាសាទផ្សេងៗ គឺដោយសារការទុកដើមឈើឱ្យដុះនៅលើប្រាង្គប្រាសាទផ្ទាល់ ហើយការបាត់បង់ដើមឈើបុរាណនេះ គឺជារឿងមួយគួរឱ្យសោកស្ដាយបំផុតសម្រាប់យើងទាំងអស់គ្នា៕

    អត្ថបទ៖ លីដា

    Share This Post: