ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៨នាក់ទៀត មានអ្នកស្លាប់០២នាក់ សរុបចំនួនអ្នកឆ្លង ២៥៧៩ នាក់

    BY Khmernote Media April 13, 2020
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៨នាក់ទៀត មានអ្នកស្លាប់០២នាក់ សរុបចំនួនអ្នកឆ្លង ២៥៧៩ នាក់

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ ប្រទេសថៃ រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ចំនួន ២៨ករណីបន្ថែមទៀត និងមានអ្នកស្លាប់ថែម០២នាក់ផងដែរ។ ក្នុងចំណោមករណីថ្មីនេះ មាន១៨ ករណីជាប់ទាក់ទងនឹងករណីឆ្លងមុនៗ ហើយ ៧ ករណីទៀតមិនមានជាប់ទាក់ទងនឹងករណីឆ្លងមុនៗឡើយ និង ៣ នាក់ទៀតជាជនជាតិថៃ ដែលបានធ្វើដំណើរទៅកាន់ខេត្តស៊ូឡាវ៉ាសេស៊ីភាគខាងត្បូង ប្រទេសឥណ្ឌូណេស៊ី សម្រាប់ការប្រជុំសាសនាកាលពីខែមុន។

    ភាគច្រើននៃករណីថ្មីៗនេះគឺស្ថិតនៅក្នុងទីក្រុងបាងកក នេះបើតាមការបញ្ជាក់ពីលោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩។

    ចាប់តាំងពីការរីករាលដាលនៃវីរុសកូវីដ១៩ ដែលបានកើតឡើងនៅក្នុងខែមករាមក ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងសរុបចំនួន ២ ៥៧៩ ករណី និងអ្នកស្លាប់ ៤០ នាក់ខណៈដែលអ្នកជំងឺ ១ ២៨៨ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

    អត្ថបទ៖ សេម
    ប្រភព៖ Channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay