បច្ចេកវិទ្យា

មុនទិញ Huawei nova 7i គួរយល់ដឹងចំណុចពិសេសទាំង7យ៉ាងនេះសិន

BY
Khmernote Media
April 13, 2020

ស្មាតហ្វូនស៊េរីថ្មី Huawei nova 7i តម្លៃ $279 កំពុងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគំាទ្រនៅប្រទេសកម្ពុជា រហូតលក់ដាច់ស្តុក។ ចំណុចដែលធ្វើឲ្យស្មាតហ្វូនស៊េរីថ្មី Huawei nova 7i ហាក់មានភាពលេចធ្លោនោះរួមមាន៖

១. ការឌីហ្សាញបែបហ្វាសិនទាន់សម័យ
ស្មាតហ្វូន Huawei nova 7i ត្រូវបានរចនាឡើងយ៉ាងល្អផ្ចិតផ្ចង់ជាមួយនឹងរូបរាងបែបទាន់សម័យ High Show អមពណ៌ល្អប្រណីតលក្ខណៈហ្វាសិន (Fashion) ត្រូវចិត្តអ្នកប្រើប្រាស់គ្រប់ស្រទាប់ និងជាពិសេសគឺយុវវ័យតែម្តង។ HUAWEI nova 7i មាន3ពណ៌គឺ ខ្មៅ ពណ៌ប៉ៃតង និងពណ៌ផ្កាឈូកបែកផ្ទៃមេឃ។

២. សាកថ្ម 10នាទីលេងជាប់លើសពី3ម៉ោង (បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ កម្លាំងសាកថ្ម 40វ៉ាត់)
ជាទូទៅបច្ចេកវិទ្យាសាកថ្មរហ័ស Huawei Super Charge កម្លាំងសាកថ្ម 40វ៉ាត់ មានតែនៅលើស្មាតហ្វូនស៊េរីខ្ពស់ៗរបស់ហួវៃប៉ុណ្ណោះ ប៉ុន្តែដើម្បីផ្តល់នូវបទពិសោធដ៏អស្ចារ្យ ទើបក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខលំដាប់ពិភពលោកមួយនេះសម្រេច បំពាក់លើស្មាតហ្វូន Huawei nova 7i សាកថ្ម 10នាទីលេងជាប់លើសពី3ម៉ោង។

៣. កាមេរ៉ាក្រោយបួនគ្រាប់ 48MP ភ្ជាប់ AI តំរៀបជាគ្រាប់ឡុកឡាក់
Huawei nova 7i បំពាក់កាមេរ៉ាថតរូបកម្រិតអាជីព 4គ្រាប់ថតរូបដិតច្បាស់ស្អាតគ្រប់ចំនុច។ កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

៤. កាមេរ៉ាមុខទម្លុះអេក្រង់ថតរូបស្អាតច្បាស់មិនសក្បោះជាមួយបច្ចេកវិទ្យា AI ជំនាន់ថ្មី
Huawei nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។

៥. បំពាក់អេក្រង់ល្អឯក ទ្រទ្រង់នូវកម្រិតបង្ហាញ 16លានពណ៌
Huawei nova 7i មានអេក្រង់ល្អឯកលាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) ងាយស្រួលទស្សនាខ្សែភាពយន្ត ឬលេងហ្គេម។ ជាពិសេសមិនព្រួយខ្លាចខូចភ្នែកនៅពេលសម្លឹងលើអេក្រង់ទូរស័ព្ទយូរ ព្រោះ nova 7i មានបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពសុខភាពភ្នែក TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់។
៦. សមត្ថភាពដំណើរការជំនាន់ចុងក្រោយ (Kirin 810 7nm)

Huawei nova 7i បានបំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Kirin 810 7nm ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU និង បច្ចេកវិទ្យា AI អាចលេងហ្គេមធំៗរលូនឥតទាក់ដូចជា PubG Mobile Legend ជាដើម មានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។
៧. Huawei AppGallery

Huawei nova 7i បំពាក់នូវ Huawei AppGallery ទ្រទ្រង់ការដោនឡោត APP ល្បីៗ ដូចជា Facebook, Instagram, Telegram TikTok, App កក់ទុកៗ Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets Bloc ឬ លេងហ្គេមតាមអនឡាញ មើល YouTube ឬក៏ប្រើប្រាស់ Google រលូនទាន់ចិត្ត។

សរុបមកស្មាតហ្វូន Huawei nova 7i គឺជាជម្រើសល្អបំផុតសម្រាប់អ្នកចង់ឡើងស៊េរីទូរស័ព្ទកាលីប ទំនើបនឹងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប និងតម្លៃពិសេសត្រឹមតែ 279$ ថែម Bluetooth Speaker និងការធានាលើគ្រឿងម៉ាស៊ីនពេញមួយឆ្នាំ។ សម្រាប់ព័ត៌មានលម្អិតសូមចុចនៅត្រង់នេះ https://www.facebook.com/huaweimobilekh/

Share This Post: