ផ្អើលក្រុងតាខ្មៅ ស្រ្តីរូបស្រស់ស្អាតម្នាក់ ចងកសម្លាប់ខ្លួន នៅក្នុងហាងអ៊ុតសក់មួយ នៅច្រកចូលKTV ត្រជាក់ចិត្តថ្មី!
ក្រុងតាខ្មៅ ៖ ស្ត្រីមេកាហាងមួយកន្លែងមិនដឹងមានវិបត្តិអ្វីគិតអ្វីលែងចេញ សុញគំនិតគិតខ្លី ជ្រើសយកការបញ្ចប់ជីវិត ចងកសម្លាប់ខ្លួន នៅក្នុងហាងអ៊ុតសក់មួយកន្លែង ផ្អើលអ្នកជិតខាងចោមរោមពេញកន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យពិនិត្យមើលទាំងថ្ងៃ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំជូត ឯកសក័ ពស ២៥៦៣ ត្រូវនិងថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលបើកហាងអ៊ុតសក់មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិថ្មី១ សង្កាតតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ង៉ែត ស្រីនាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ មេការហាងមួយកន្លែង ជនជាតិខ្មែរ មានស្រុកកំណើត ភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
វត្ថុតាងដកហូត សំបកថ្នាំ ៦បន្ទះ និងកំប៉ុងថ្នាំ១ប្រអប់ ។ សំបកទឹកសុទ្ធ ២ដប ។ ក្រម៉ាពណ៌ផ្កាឈូតលាខ្មៅ ប្រវែង ១.២០ម៉ែត្រ ។
យោងតាមរបាយការណ៍ដែលលោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថាសភាពរឿងហេតុដោយតាមការបំភ្លឺរបស់ប្អូនស្រីជនរងគ្រោះឈ្មោះ ង៉ែត ស្រីណាត បានអោយដឹងថា៖ នៅថ្ងៃទី១១.០៤.២០២០ ជនរងគ្រោះបានទៅលេងស្រុកកំណើត បានមានបញ្ហាជាមួយគ្រួសារ ក៏ជនរងគ្រោះបានត្រលប់មកផ្ទះជួលវិញវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃខែឆ្នាំដដែល។
លុះនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី ឈ្មោះសេង ណាវី ភេទស្រី ដែលលក់ដូរនៅជាប់និងបានប្រាប់ថា ជនរងគ្រោះនៅក្នុងបន្ទប់មិនឃើញចេញ ក៏សង្ស័យបានហៅម្ទាស់ផ្ទះជួលមើល ឃើញទ្វានិងបង្អួតបិទ ស្រែកហៅមិនឆ្លើយ ក៏ទាយកន្លឹះបង្អួច ឃើញជនរងគ្រោះចងក ក៏រាយការណ៍ទៅអាជ្ញារធរ និងប៉ុស្តិ សមត្ថកិច្ចផ្នែកជំនាញ ចុះមកដល់បាននាំគ្នា គាស់ដំបូលពីលើ ចុះមកក្រៅ ចូលទៅក្នុងទាញគន្លឹះទ្វាក៏ចូលទៅក្នុង ឃើញជនរងគ្រោះចងកទៅនិងក្រម៉ា ជាប់និងឆ្នឹមដែកជាប់បន្ទប់ទឹក ក្នុងបន្ទប់មានភ្លើងនិងកង្ហារបើកនិងមានសំបកថ្នាំនៅលើគ្រែ។ បន្ទាប់មកសមត្ថកិច្ចចាប់ផ្តើមពិនិត្យ។
ភ្លាមនោះសមត្ថកិច្ចជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន និងក្រុមគ្រូពេទ្យ រួមទាំងអាជ្ញាធរភូមិសង្កាត់ បានចុះត្រួតពិនិត្យកោសល្យវិច្ឆ័យឃើញថា សាកសពមានស្នាមជាំខ្មៅជុំវិញក ហើយលាអណ្តាត ស្រុងឈាម ជាការសន្និដ្ឋាន តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោ ស្លាប់ដោយសារ អត្តឃាត(ចងក)។
បច្ចុប្បន្នសពរបស់ស្ត្រីរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

