ក្មេងស្រីសិស្សសាលា២នាក់ យកថ្នាំញៀន ៩ថង់តូច ដាក់បង្កប់ក្នុងផ្លែត្រប់ពុតញង ទៅឲ្យអ្នកជាប់ឃុំ ក្នុងពន្ធនាគា(PJ)
រាជធានីភ្នំពេញ ៖ ក្មេងសិស្សសាលា២នាក់ ត្រូវបានកម្លាំងមន្រ្តីអនុរក្សពន្ធនាគារ ឃាត់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ពាក់ព័ន្ធ ការយកក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៩កញ្ចប់ថង់តូច ដាក់បង្កប់ក្នុងផ្លែត្រប់ពុតញង យកទៅអោយអ្នកជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទី ត្រង់ចំណុចពន្ធនាគាររាជធានីភ្នំពេញ (PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០២នាក់ ឈ្មោះ អូន ធីតា ភេទស្រី អាយុ១៥ឆ្នាំ និងឈ្មោះ សុខ ចាន់គីមណាយ ភេទស្រី អាយុ១៥ឆ្នាំ បានយកក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ថង់តូច ដាក់បង្កប់ក្នុងផ្លែត្រប់ពុតញង យកទៅឲ្យអ្នកជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ក៏ត្រូវមន្រ្តីអនុរក្សពន្ធនាគារ បានធ្វើការឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន ០៩កញ្ចប់ថង់តូច។ ហើយក៏បានឃាត់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នីងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ថង់តូច,ទូរស័ព្ទដៃចំនួន០២គ្រឿង ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នឹងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត


