បច្ចេកវិទ្យា

ទូរស័ព្ទ iPhone ឆ្នាំ 2018 របស់ក្រុហ៊ុន Apple អាចនឹងត្រូវបានគេហៅថា iPhone X Plus ឬ iPhone X2

BY
Khmernote Media
April 26, 2018

តើម៉ូដែលអ្វីដែលនឹងចេញបន្ទាប់ពីទូរស័ព្ទ iPhone X ? យើងពិតជាឆ្ងល់ ជាពិសេសចាប់តាំងពីក្រុមហ៊ុន Apple មិនបានបញ្ចេញម៉ូដែល iPhone 9 រួចចេញនូវម៉ូដែល iPhone 8, iPhone 8 Plus និង iPhone X វិញកាលពីខែកញ្ញាកន្លងទៅ។

យោងតាមក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Guggenheim Securities (តាម AppleInsider) បានឱ្យដឹងថាក្រុមហ៊ុន Apple អាចនឹងរក្សាម៉ូដែល iPhone X ដែលជាម៉ូដែលទំនើបបំផុតរបស់ខ្លួននិងរក្សាឈ្មោះប្រចាំត្រកូលគឺ “iPhone” នៅពេលស៊េរីថ្មីត្រូវបានបញ្ចេញ ។

ពាក្យចចាមអារ៉ាមបានលើកឡើងថាក្រុមហ៊ុន Apple នឹងបង្កើតទូរស័ព្ទ iPhone ថ្មីចំនួនបីនៅខែកញ្ញា:

  • ម៉ូដែល iPhone ទំហំអេក្រង់ 5,8 អ៊ីញ (ត្រូវបានគេនិយាយថាជាអ្នកស្នងតំណែងទូរស័ព្ទ iPhone ស៊េរី X)
  • ម៉ូដែល iPhone ប្រភេទ OLED ទំហំ 6,5 អ៊ីញ
  • ម៉ូដែល iPhone អេក្រង់ 6.1 អ៊ីញមានតម្លៃសម្យរម

បើសិនជាការវិភាគរបស់ក្រុមហ៊ុន Guggenheim Securities មានភាពពិតប្រាកដនោះទូរស័ព្ទ iPhone OLED អាចរក្សាឈ្មោះ “X” និងត្រូវបានគេហៅថា “iPhone X Plus” និង “iPhone X2” ឬ “iPhone X (2018)” ឬ “iPhone X” ស៊េរីថ្មី ។ រីឯ iPhone ដែលមានតំលៃសម្យរមវិញអាចហៅថា “iPhone ថ្មី” ឬ “iPhone 6,1 អ៊ីញ” ឬ “iPhone (2018)” ដែលមិនមានលេខតំណាងស៊េរីនោះទេ។

ប្រភព៖ Cnet

ប៊ុនហួរ

 

Share This Post: