សារព័ត៌មានខ្មែរណូត ផ្តល់ជូនកញ្ចប់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មឥតគិតថ្លៃ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”
- April 14, 2020
ខណៈពេលដែលមេរោគផ្លូវដង្ហើមថ្មីកំពុងតែរាតត្បាតស្ទើរពេញពិភពលោក ហើយកម្ពុជាក៏បានរកឃើញករណីវិជ្ជមាន កូវីដ-១៩ ចំនួន១២២ករណីដែរទូទាំងប្រទេសគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។ ទន្ទឹមការប្រយុទ្ធប្រឆាំងនៃការឆ្លងរាតដាលនៃជំងឺ កូវីដ-១៩ យើងក៏មិនភ្លេចដែរចំពោះកុមារកម្ពុជា ដែលកំពុងខ្វះខាតក្នុងការព្យាបាលជំងឺទូទៅនៅមន្ទីពេទ្យគន្ធបុប្ផា ដោយក្នុងនោះក៏មានការអំពាវនាវអោយមានការចូលរួមគ្នាពីសំណាក់មហាជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ក្នុងការបរិច្ចាគមិនថាតិចក្តីច្រើនក្តី ដើម្បីទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

ដើម្បីរួមចំណែកក្នុងការងារសង្គម ក៏ដូចជាសកម្មភាពមនុស្សធម៌ គេហទំព័រសារព័ត៌មាន ខ្មែរណូត (Khmernote Media) បានផ្តល់កញ្ចប់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មឥតគិតថ្លៃ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់បងប្អូនទាំងអស់ ដែលចង់ចូលរួមបរិច្ចាគថវិកា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជួយដល់កុមារកម្ពុជារាប់លាននាក់។ ចូលរួមទាំងអស់គ្នា ដើម្បីកុមារកម្ពុជា ដើម្បីអនាគតកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ កុមារជាអនាគតរបស់កម្ពុជា៕


- Share This Post:






