ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម បដិសេធការបង្ហោះព័ត៌មានមិនពិតថា មានបុរសម្នាក់ឆ្លងកូវីដ១៩នៅភ្នំពេញ ហើយមកធ្វើការ និងទាក់ទងជាមួយសហការីនៅខេត្តកំពង់ចាម

    BY Khmernote Media April 14, 2020
    រដ្ឋបាលខេត្តកំពង់ចាម បដិសេធការបង្ហោះព័ត៌មានមិនពិតថា មានបុរសម្នាក់ឆ្លងកូវីដ១៩នៅភ្នំពេញ ហើយមកធ្វើការ និងទាក់ទងជាមួយសហការីនៅខេត្តកំពង់ចាម

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានលេចចេញសារជាសម្លេង របស់ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណបានបំផុសបំប៉ោងព័ត៌មានមិនពិតដែលថា មានបុរសម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ បានមកធ្វើការងារ និងប្រាស្រ័យទាក់ទងជាមួយនឹងសហការីរបស់គាត់នៅក្នុងខេត្តកំពង់ចាម ដែលអាចបង្កជាការចម្លងរីករាលដាលជំងឺនេះពេញក្នុងខេត្តកំពង់ចាម។

    រដ្ឋបាលខេត្តកំពង់ចាមបានធ្វើការបញ្ជាក់ថា បុរសនោះមិនដែលបានមកកាន់ទឹកដីខេត្តកំពង់ចាមចាប់តាំងពីមានការរាលដាលនៃជំងឺកូវីដ១៩នោះឡើយ ហើយរដ្ឋបាលខេត្តកំពង់ចាមសូមបដិសេធទាំងស្រុងនូវព័ត៌មានរបស់ស្ត្រីខាងលើ ដោយតម្រូវឲ្យស្ត្រីរូបនោះកែតម្រូវព័ត៌មានរបស់ខ្លួនឡើងវិញជាបន្ទាន់ ព្រមទាំងអំពាវនាវដល់សាធារណជនឲ្យមានការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកំពង់ចាម ដែលកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងសកម្មក្នុងការងារ ទប់ស្កាត់ និងព្យាបាលករណីជំងឺកូវីដ១៩ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសេចក្តីសុខរបស់ប្រជាជនទូទៅ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay