ព័ត៌មានជាតិ
ក្រសួងសុខាភិបាលច្រានចោលការចុះផ្សាយថា “ក្រសួងអំពាវនាវអោយពលរដ្ឋរស់នៅតំបន់ខ្លះនៃសង្កាត់ បឹងកេងកង១ ធ្វើតេស្តរកកូវីដ១៩”
BY Khmernote Media
April 14, 2020
កាលពីព្រឹកមិញនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ក្រសួងសុខាភិបាលបានអំពាវនាវអោយពលរដ្ឋរស់នៅតំបន់ខ្លះនៃនៃសង្កាត់បឹងកេងកង១ធ្វើតេស្តរកកូវីដ-១៩ បង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ នៅមុននេះបន្តិចដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនៅក្នុងសារតេឡេក្រាមដោយ ច្រានចោលទាំងស្រុងនិងចាត់ទុកថាការចុះផ្សាយព័ត៌មានមួយនេះជាការបំពុលសង្គម។

លោកជំទាវ ឱ វណ្ណ ឌីន បានបញ្ជាក់ថា ព័ត៌មានខាងលើនេះជាព័ត៌មានប្រឌិត មិនពិតទេ ជាព័ត៌មានបំពុលសង្គម ហើយក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុង ។ លោកជំទាវ អ្នកនាំពាក្យក្រសួងសុខាភិបាលដដែល អំពាវនាវដល់សាធារណជនអោយបានជ្រាបថា រាល់ព័ត៌មានទាំងឡាយណាដែលមិនមានប្រភពចេញពីក្រសួងសុខាភិបាល គឺជាព័ត៌មានមិនពិត។ សូមអរគុណ៕
