ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នករកស៊ីទិញ-លក់ឡានម្នាក់ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ក្រោយឆបោកឡានជាច្រើនគ្រឿង

    BY Khmernote Media April 15, 2020
    អ្នករកស៊ីទិញ-លក់ឡានម្នាក់ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ក្រោយឆបោកឡានជាច្រើនគ្រឿង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងឆបោក ចំនួន៣ករណីផ្សេងគ្នា។ ជនសង្ស័យឈ្មោះ ម៉ម ពុធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ទិញ-លក់រថយន្ត ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧ ផ្លូវលេខ៩ ភូមិត្រាំងដូនដី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

    តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានឆបោកចំនួន៣ករណីពិតប្រាកដមែន ដោយ ករណីទី១ ខ្លួនបានឆបោករថយន្ត១គ្រឿងម៉ាក Toyota Pruis 2005 ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ (សន្លឹកពន្ធ) កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ពីឈ្មោះ សុវណ្ណ ឈុនវិបុល ដោយមានឃ្លាំងលក់រថយន្តយីហោ ម៉ឹង សុផល មានទីតាំងស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រីឯករណីទី២ ខ្លួនបានឆបោករថយន្ត១គ្រឿងទៀតម៉ាក Toyota Pruis 2004 ពណ៌ប្រផេះ គ្មានស្លាកលេខ (សន្លឹកពន្ធ) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ពីឈ្មោះ ឆោម ពៅ ។ និងករណីទី៣ ខ្លួនបានឆបោកក្រដាសពន្ធរថយន្តម៉ាក Toyota Pruis 2007 ពណ៌ទឹកប្រាក់ យកទៅដាក់បញ្ជាំកាលពីអំឡុងខែមីនា ឆ្នាំ២០២០ ពីឈ្មោះ ឃុត បញ្ញា ដែលជាអ្នកធ្វើការជាមួយគ្នាផងដែរ៕

     

    ប្រភព៖ កងរាជអាវុតហត្ថរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay