កូវីដ-១៩
អ្នកឆ្លងកូវីដ១៩ នៅអាមេរិកកើនជាង៧០ម៉ឺននាក់ ហើយម្សិលមិញមានអ្នកស្លាប់ជាង ២,៥០០នាក់ទៀតក្នុងរយៈពេល២៤ម៉ោង
BY Khmernote Media
April 18, 2020
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជាង៧០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ២,៥០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង ដែលជានេះចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៧១០,០២១ នាក់ (កើនឡើង ៣២,១៦៥ នាក់) អ្នកស្លាប់សរុប ៣៧,១៥៨ នាក់ (កើនឡើង ២,៥៣៩ នាក់) និងជាសះស្បើយចំនួន ៦០,៥១០ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ២,២៥០,៤០៥ លាននាក់ ស្លាប់ជាង ១៥៤,២៤៥នាក់ និងជាសះស្បើយជាង ៥៧១,៥៧៧នាក់៕

អត្ថបទ៖ សេម
ប្រភព៖ worldometers