កូវីដ-១៩
ប្រទេសថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៣០នាក់ និងស្លាប់២នាក់បន្ថែមទៀត
BY autoadmin
April 15, 2020
តាមការចុះផ្សាយរបស់ Nation Thailand សម្រាប់ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ នេះបានឱ្យដឹងថា ចំនួនអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២,៦៤៣នាក់ ដោយមានករណីថ្មីចំនួន ៣០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ និងមានអ្នកស្លាប់ ២នាក់ទៀត ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ៤៣នាក់។

នេះជាតួលេខថយចុះបើប្រៀបធៀបនឹងករណីចំនួន ៥៤ករណី កាលពីថ្ងៃព្រហស្បតិ៍, ៥០ករណី នៅថ្ងៃសុក្រ, ៤៥ករណី នៅថ្ងៃសៅរ៍, ៣៣ករណី នៅថ្ងៃអាទិត្យ, ២៨ករណី នៅថ្ងៃច័ន្ទ និង ៣៤ករណី នៅថ្ងៃអង្គារ។ លោកបាននិយាយថាស្ថានការណ៍នេះនៅតែគួរឱ្យព្រួយបារម្ភ និងត្រូវប្រុងប្រយ័ត្នខ្ពស់ ទោះបីជាចំនួននេះស្ថិតនៅក្នុងនិន្នាការធ្លាក់ចុះក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand