ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងស្រីលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ កាលពីម្សិលមិញ ឥលូវនេះរកឃើញសាកសពហើយ

    BY Khmernote Media April 15, 2020
    ក្មេងស្រីលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ កាលពីម្សិលមិញ ឥលូវនេះរកឃើញសាកសពហើយ

    ក្រុងព្រះសីហនុ-(ដំណឹងបន្ថែម) ទីបំផុត ក្មេងស្រីរងគ្រោះ ដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលម្សិលមិញ បានស្លាប់ហើយ ក្រោយក្រុមសង្គ្រោះរៀបចំដោយលោកឧកញ៉ា ទៀ វិចិត្រ មានក្រុមអូបរ័ និងទូកនេសាទ បានសហការរកឃើញសាកសពនៅចំណុចសមុទ្រមុខអូរត្រេះ២ ចម្ងាយពីកន្លែងលង់ទឹកប្រហែលមួយគីឡូម៉ែត្រ វេលាម៉ោងជាង១០ព្រឹកថ្ងៃ១៥ ខែមេសា ឆ្នាំ២០២០នេះ ក្នុងនោះពេលនាំសាកសពមកដល់ដីគោក ក៍មានវត្តមានពីថ្នាក់ដឹកនាំខេត្តនិងអជ្ញាធរពាក់ពន្ធ័ផងដែរ។

    សូមបញ្ជាក់ថា ក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត ក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រ ផងបានចេញអូបរ័ល្បឿនលឿន ជួយតាមស្វែងរកក្នុងបំណងក្រែងអាចជួយរក្សាអាយុជីវិតបាន ប៉ុន្តែឥឡូវនេះក្មេងស្រីរងគ្រោះបានស្លាប់ហើយ។ ក្មេងស្រីរងគ្រោះឈ្មោះហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ក្រុងព្រះសីហនុ បានបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១៤មេសា២០២០។

    ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ សុខ លីម ឳពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម១៩ ភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ។ ក្មេងស្រីរងគ្រោះបានលង់ទឹកបាត់ខ្លួន ក្រោយពេលចូលទៅជួយក្មេងផ្សេងទៀតដែលបំរុងលង់ទឹក ដោយបានដោះអាវពោងពីខ្លួនបោះទៅអោយក្មេងនោះ ចៃដន្យអាក្រក់រលកសមុទ្របានវាយផ្ទប់មកដល់ បណ្តាលអោយក្មេងស្រីចិត្តល្អរូបនេះលិចបាត់ទៅក្នុងទឹកសមុទ្រ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay